អ្នកណាខ្លះធ្លាប់ស្គាល់តំបន់អារែង? ថ្ងៃនេះសូមណែនាំតំបន់មួយឈ្មោះថា ស្ទឹងអារែង។ កន្លែងនេះមិនសូវឆ្ងាយពីភូមិប៉ុន្មានទេ បើយើងដើរ ត្រូវចំណាយរយៈពេលប្រហែល ៣០នាទីដើម្បីទៅដល់ទីនេះ ។ ទីនេះនៅកណ្តាលព្រៃ មានភាពស្ងប់ស្ងាត់ អ្នកនឹងបានលឺសម្លេងសត្វព្រៃជាច្រើនបន្លឺសម្លេង ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ទីនេះមានវាលខ្សាច់នៅជាប់មាត់ស្ទឹង ដែលអាចអោយយើងបោះតង់សម្រាក ហើយយើងក៏អាចជិះកាយាកតាមបណ្តោយស្ទឹងផងដែរ វាពិតជាស្រស់ស្អាតខ្លាំងណាស់ ។
No comments:
Post a Comment